BongSkov

BongSkov

ជនជាតិចិនបាញ់ប្រហារគ្នាជាង10គ្រាប់នៅខណ្ឌដូនពេញបណ្ដាលអោយរងរបួសម្នាក់






ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ត្រូវបានគូទំនាស់ដែលជាជនជាតិចិនដូចគ្នាបាញ់បណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះផងដែរ។


ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី ០៤ខែមេសាឆ្នាំ ២០២២ នៅចំណុចខុនដូមួយកន្លែងក្បែរអតីតខារ៉ាអូខេអ៊ិចធូតាមបណ្ដោយផ្លូវលេខ ៥៥ កែងផ្លូវលេខ ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានជនជាតិចិនជាអ្នកបាញ់រួមជាមួយជនរងគ្រោះចុះពីខុនដូជាមួយគ្នាដោយមានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះនិងជនសង្ស័យបានប្រតាយប្រតប់គ្នារហូតឈានដល់ផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់រួចក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿងម៉ាកសូដេសមិនចាំស្លាកលេខគេចខ្លួនចេញពីកន្លែងកើតហេតុតែម្ដង។ 


ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុដោយជនរងគ្រោះកំពុងរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។ក្រោយមកទីតាំងកន្លែងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញក៏ដូចជាកម្លាំងនគរបាលព្រហ្មទណ្ឌព័ទ្ធទីតាំងដើម្បីពិនិត្យធ្វើការជ្រាវស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធី៕

Post a Comment

0 Comments