BongSkov

BongSkov

សមត្ថកិច្ច​ឃាត់ខ្លួន លោក អេង អូន ជាមន្ត្រីយោធានិងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បទល្មើសឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៩០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន ដែលគេស្គាល់ថាជាមន្ត្រីយោធានៅអង្គភាពកងទ័ពជេីង​អាកាសកងកេង ខេត្តព្រះសីហនុ និង ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ។


តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យ ដឹងថា លោ អេង អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលពេលនេះ លោក អេង អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។


សូមបញ្ជាក់ថា លោក អេង អូន ក៏ត្រូវបាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀល ផងដែរ ដោយសារតែក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ នោះទេ ។

ទោះបីយ៉ាងណា ជោគវាសនារបស់លោក អេង អូន កំពុងស្ថិតនៅក្រោមចំណាត់ការរបស់តុលាការ ៕










Post a Comment

0 Comments