BongSkov

BongSkov

លេងល្បែងផងបើកហាងបញ្ចាំម៉ូតូផង ទទួលផលចោរកម្មផងត្រូវតុលាការចេញដីការឃុំខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់បើកលេងល្បែងធ្វើជាមេអាប៉ោង បើកហាងបញ្ចាំម៉ូតូ ទទួលផលចោរកម្មផង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោកថោង ផល្លារង្សី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួន ដោយចោទពីបទ ទទួលផលចោរកម្ម តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ។ ពាក់ព័ន្ធការទិញម៉ូតូដែលគ្មានប្រភពច្បាស់លាស់ ទទួលផលចោរកម្មជាច្រើនគ្រឿង។

ហើយនៅថ្ងៃទី០៣ ០៨ ២០២០ នេះ ជនដែលត្រូវចោទខាងលេីមាន
ឈ្មោះ គឹមឡេង សល់ អាយុ៤០ឆ្នាំ បាននាំខ្លួនដល់ពន្ធនាគារខេត្តហើយ ហើយប្រតិបត្តិការនេះ ជាការសហការរួមគ្នារបស់ សមត្ថកិច្ចចម្រុះដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធី ពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលដោយឃាត់ខ្លួនជនត្រូវចោទខាងលេីកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចអោយដឹងថា ជនសង្ស័យបានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ ហើយមិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។ ហេីយម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជនទុច្ចរិកកាច់សោករ និងលួចគេយកមកបញ្ចាំ ដោយជាក់ស្តែង សោរម៉ូតូ គ្រាប់សោរម៉ូតូមានសភាពបែកខ្ទេចនិងមានសភាពមិនប្រក្រតីជាច្រើនគ្រឿង។
សមត្ថកិច្ចបន្ថែមថា ឈ្មោះ គឹមឡេង សល់ នេះ គឺជាមេអាប៉ោងដ៏ធំប្រចាំនៅឃុំវិហារសួគ៌ ទៀតផង និង បានលួចបើកទទួលបញ្ចាំម៉ូតូយូរណាស់មកហើយ ហេីយគេ មិនដែលឃេីញមានអាជ្ញាធរ ឃុំស្រុកណា ចុះបង្ក្រាបសោះ ទេីបតែពេលនេះ លោកស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល ៕







Post a Comment

0 Comments