BongSkov

BongSkov

ប្រជាពលរដ្ឋប្រទះឃើញពស់ថ្លាន់ធំមួយក្បាល នៅលើដើមជ្រៃ











ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល២០គីឡូក្រាម ត្រូវបានគេប្រទះឃើញ កំពុងរួមខ្លួនដេកនៅលើដើមជ្រៃមួយដើមរួចក៍ទាក់ទងសម្ថតកិច្ចហៅក្រុមអភិរ័ក្សសត្វព្រៃនិងប្រជាការពារខណ្ឌបឹងកេងកងចាប់យកចេញពីដើមឈើ។


ហេតុការណ៍នេះបង្កភាពភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី 1 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល 20 គីឡូក្រាម កំពុងរួមខ្លួនដេកនៅលើដើមជ្រៃ មួយដើម ដោយមិនដឹងថាពស់ថ្លាន់មួយក្បាលនេះមកពីណានោះទេបន្ទាប់មកបងប្អូនប្រជាពលរដ្ឋក៏បានទំនាក់ទំនង ទៅកម្លាំងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍និងទាក់ទងទៅខាងសាលាខណ្ឌបឹងកេងកងនិងមន្រ្តីអភិរក្សសត្វព្រៃដើម្បីមកឡើងទៅចាប់យកពស់មួយក្បាលនេះយកទៅមើលថែផងដែរ។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានធ្វើឯកសារដើម្បីប្រគល់ពស់ខាងលើនេះទៅអោយខាងអភិរក្សសត្វព្រៃដើម្បីយកពស់ថ្លាន់មួយក្បាលនេះ យកទៅមើលថែនៅរមណីយដ្ឋានភ្នំតាម៉ៅផងដែរ៕

Post a Comment

0 Comments