BongSkov

BongSkov

សមត្ថកិច្ចឃាត់ខ្លួនជនបាញ់បោះសេរី៤គ្រាប់







ភ្នំពេញ : ជាក់ស្ដែងកម្លាំងកងរាជអាវុធខណ្ឌក្រោយពីចុះអន្តរាគមន៍ត្រួតពិនិត្យកន្លែងកើតហេតុមានជនមិនស្គាល់មុខដកកាំភ្លើងបាញ់មេឃចំនួន៤គ្រាប់និងធ្វើស្រាវជ្រាវឃាត់បានបុរសសង្ស័យផ្ទុះអាវុធទាំងរំលងអាធ្រាត្រចូលថ្ងៃទី២បង្រ្កាបបាននៅនារសៀលថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២០នៅចំណុចក្បែរហាងសុីកនេតឈ័រ តាមផ្លូវ២៨៧កែងផ្លូវ៥២៨ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ។


 ជនសង្ស័យឈ្មោះ វណ្ណៈ តួនាទី ប្រធានការិយាល័យ ជនបរទេសកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកធ្វើការឃាត់នៅ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ម៉ោង១៥ និង៣០ នាទី ដកហូត កាំភ្លើង ម៉ាកឡុក មួយដើម រថយន្តចំនួនមួយគ្រឿងរបស់ជនសង្ស័យដែលដកកាំភ្លើងបាញ់រកឃើញសំបក់គ្រាប់ចំនួន៣គ្រាប់ចំផ្លាកហាងលក់គ្រឿងក្លែមសុីកនេតឈ័រ ។


ប្រភពព័ត៍មានបានអោយដឹងថាមុនកើតហេតុជនបង្កបានចូលហាងខាងលើផឹកសុីហើយមិដឹងមានរឿងអីក្នុងហាងបានដកកាំភ្លើងចេញពីចង្កេះអាមេដាក់លើតុក្រោយមកបុគ្គលិកហាងមេការបានដើរមកតុដើម្បីសម្រួលនិងសុំទោសរាល់ការខុសឆ្គងសូមអោយបុរសម្ចាស់កាំភ្លើងយកទុកវិញខ្លាចភ្ញៀវចូលហាងផ្អើលរត់អស់រួចក៏បុរសខាងលើយល់ព្រមហើយគិតលុយចេញបាត់ ។លុះដល់ម៉ោងជិត៤ភ្លឺមានបុរស២នាក់ជិះម៉ូតុមិនចាំម៉ាកមកបាញ់មកលើផ្លាកយីហោហាងដូចខឹងមេការអោយយកាំភ្លើងទុកវិញចំនួន៣គ្រាប់ជាក់ស្ដែងកន្លែងកើតហេតរកឃើញសំបក់គ្រាប់៣គ្រាប់ពេលនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌសហការកម្លាំងនគរបាលខណ្ឌចុះមកត្រួតពិនិត្យកន្លែងកើតហេតុរហូតដល់នៅរសៀលថ្ងៃទី២ ខែ ឆ្នាំដដែលឃាត់បានជនសង្ស័យខាងនិងកសាងសំណុំរឿងបញ្ជូលទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ។

Post a Comment

0 Comments