BongSkov

BongSkov

លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង អោយជួយរកយុត្តិធម៌






ខេត្តកំពង់ធំ   នារីជាមន្រ្តីនគបាលនៃស្នងកាដ្ឋានជាច្រើននាក់រងគ្រោះដោយសារតែ លោកសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ មិនចេះអៀនខ្មាស បៀតបៀនកេរ្តិ៍ខ្មាសមកលើកូនចៅក្រោមឱវាទជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា អោយបំពេញនូចសេចក្ដីត្រូវការ នៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដី ឬអ្នកនៅលីវ នោះទេ គឺលោក មិនលើកលែងសូម្បីតែម្នាក់ នេះបើយោងតាមលិខិតបែកធ្លាយមួយ ដែលគោរពជូនទៅសម្តេចក្រឡាហោមនាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេច ក្រឡាហោម  ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោកឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ  ជាន់ឈ្លីកិត្តិយសនិងកេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរនិងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។


បើយោងតាមលិខិតដដែលនោះ បានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ គោរពជូនដល់សម្ដេច ក្រឡាហោម  ខេងសុំជួយអន្តរាគមន៍និងចាត់ការចំពោះលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ។  ក្រៅពីប្រព្រឹត្តអំពើថោកទាបដែលសង្គមស្អប់ខ្ពើម នូវពាក្យ “ត្រីឆ្អើរស៊ីកូនឯង” បុគ្គល អ៊ុក កុសល នេះ ដឹកនាំបង្កើតបក្ខពួក ខ្សែស្រឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ 


ជាថ្មីម្តងទៀត នាងខ្ញុំជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់ សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែក មានតែ សម្តេច

និងលោកជំទាវ ដែលជាឪពុកម្តាយជួយថែរក្សាការពារ និងផ្តល់យុត្តិធម៌ឲ្យកូនចៅក្រោមឱវាទផង និងសូមសម្តេច មេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួនដូច្នេះ ដើម្បីជាគំរូដល់អ្នកដឹកនាំដទៃទៀតកុំឲ្យយកគំរូតាម។


សូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រ សូមមានសុខភាពល្អអាយុយឺនយូរ ដើម្បីបានជាម្លប់ដ៏ថ្លៃថ្លាដល់កូនចៅក្រោមឱវាទក្រសួងមហាផ្ទៃទាំងមូល 


សូមសម្តេចមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីនាងខ្ញុំទាំងអស់គ្នា សូមអរគុណ 


ទោះយ៉ាងណាពាក់ព័ន្ធករណីខាងលើនេះនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ អង្គភាពប្រភពនៃព័ត៌មានយើង ក៏បានទំនាក់ទំនងតាមទូរស័ព្ទសុំការបំភ្លឺទៅលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ពីរទៅបីដងដែរ តែមិនទទួលបានការឆ្លេីយតបឡេីយ 

Post a Comment

0 Comments