BongSkov

BongSkov

លោក ហេង ឡាលីន មេឆ្នោតវៀតណាម កំពុងវាយលុកទីផ្សារធំៗ ក្នុង ខណ្ឌពោធិ៍សែនជ័យ




ភ្នំពេញ  លោក ហេង ឡាលីន ដែលគេស្គាល់ថាជាមេឆ្នោតដ៏ធំប្រចាំរាជធានីភ្នំពេញនិងកំពុងដើរធ្វើ ព្យុះភ្លៀង ក្នុងតំបន់ផ្សារមួយចំនួន ដោយមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ។ តើនេះមកពីមូលហេតុអ្វី?


ដោយឡែកសង្កេតឃើញថា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យវិញ ទីតាំងឆ្នោតវៀតណាមជាច្រើន នៅក្នុងផ្សារជម្ពូវ័ន ផ្សារត្រពាំងថ្លឹង ការណាឌីយ៉ា ការណាស៊ីធី និងផ្សារព្រៃទាជាដើមថែមទាំងនៅទីប្រជុំជនជាច្រើនថែមទៀត ដែលជារបស់ លោក ហេង ឡាលីន ដោយអង្គុយកត់យ៉ាងរំភើយដូចជាមិនខ្លាចញញើតសមត្ថកិច្ចសូម្បីបន្តិច។


ដោយសារតែល្បែងស៊ីសងខុសច្បាប់រីកដុះដាលនិងកំពុងវាយលុកទីផ្សារបែបធ្វើឱ្យបទល្មើសដូចជា លួច ឆក់ ប្លន់ កើនឡើង ធ្វើឱ្យប្រជាពលរដ្ឋលែងហ៊ានចេញពីផ្ទះ។

ពាក់ព័ន្ធបញ្ហាល្បែករីកដុះដាក់ក្នុងខណ្ឌពោធិ៍សែនជ័យនេះ ក្រុមការងារយើងក៏ធ្លាប់សម្ភាសន៍ទៅលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យដែរ តែលោកមិនដែលឆ្លើយតបនោះទេ។


ដូចនេះប្រជាពលរដ្ឋបានស្នើដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជាពិសេសលោក  ថេត អគ្គស្នងការង និងជាស្នងការរាជធានីភ្នំពេញមេត្តា បង្ក្រាបល្បែងទាំងនេះផងដើម្បីលុបបំបាត់ឱ្យអស់ និងអនុវត្តតាមគោនិយោបាយ ភូមិ ឃុំ មានសុវត្តិភាព៕

Post a Comment

0 Comments