BongSkov

BongSkov

នារីស្រស់ស្អាតសាច់សខ្ចី​ បេីករថយន្តព្រូសបុករះម៉ូតូនិងកង់បីខ្ទប់និងបង្គោលភ្លេីងក្រឡាប់ផ្ងាជេីងរងរបួសស្រាល២នាក់







ភ្នំពេញ​ ៖​ នារីស្រស់ស្អាតសាច់សខ្ចី​ បេីករថយន្តព្រូសបុករះម៉ូតូនិងកង់បីខ្ទប់និងបង្គោលភ្លេីងក្រឡាប់ផ្ងាជេីងរងរបួសស្រាល២នាក់​ និងរងការខូចខាតម៉ូតូ​ រថយន្តនិងកង់បីយ៉ាងដំណំ​ និងបែកធ្លាក់អំពូលភ្លេីងអស់មួយដេីម។ 

ហេតុការណ៍បុករះនេះ​ បានកេីតឡេីងនៅវេលាម៉ោង៧.១៥នាទីព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២០​ ត្រង់ចំណុចផ្លូវព្រះសីហនុកែងនិងផ្លូវ៥១​ សង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ 

តាមប្រភពពីកន្លែងកេីតហេតុ​ បានអោយដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញតូយ៉ូតាព្រូសពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ​2AY-1882​ បេីកបរដោយនារីវ័យក្មេងស្រស់ស្អាតសាច់សខ្ចី​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រសីហនុទិសដៅពីលិចទៅកេីត​ មកដល់ត្រង់ចំណុចកេីតហេតុ​ ក៍មានម៉ូតូម៉ាកគ្លីកពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខ(នប)1-1995​ បេីកបរដោយបុរសម្នាក់ទិសដៅពីជេីងទៅត្បូង​ យ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសស្រាលខូចម៉ូតូយ៉ាងដំណំ​ មិនទាន់អស់ល្បឿនរេចង្កូតទៅបុកកង់បីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FV-7963​ ដែលឈប់ចតគៀនក្បែចិញ្ចេីមផ្លូវអង្គុយលេីកង់បីអានកាសែត​ ស្រប់តែរថយន្តបង្កបុកខ្ទប់ទៅនិងបង្គោលភ្លេីងបណ្ដាលអោយក្រឡាប់ផ្ងាជេីងខូចខាតកង់បីស្ទេីទាំងស្រុង​ និងរបួសស្រាល និងបែកធ្លាក់អំពូលភ្លេីងអស់មួយដេីម។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិសមត្ថកិច្ចជំនាញខណ្ឌបានមកដល់​ បានទំនាក់ទំនងទៅការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​  នាំតៃកុង មកស្ទូចយកម៉ូតូនិងកង់បីហេីយនិងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។

Post a Comment

0 Comments