BongSkov

BongSkov

ហ្គេមបាញ់ត្រីដ៏ធំប្រចាំលើផ្សារស្ទឹងមាន ជ័យថ្មីជាន់ទី៣ កំពុងបើកយ៉ាងរលូន គ្មានអាជ្ញាធរណាហ៊ានបង្ក្រាប




(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដ៏ធំល្វឹងល្វើយប្រចាំលើផ្សារស្ទឹងមាន ជ័យថ្មីជាន់ទី៣ នូវបើកលេង និង មានអតិថិ ជនយ៉ាងច្រើនកុះករយ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។ ជាក់ស្ដែងទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។ 

មហាជនទូទៅកំពុងរងចាំមើល ចំណាត់ការរបស់លោក ពេជ្រ កែវមុន្នី  អភិបាលខណ្ឌ មានជ័យ និង លោកវរសេនីយ៍ឯក ម៉េង វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសង នេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

Post a Comment

0 Comments