ខេត្តតាកែវ៖ ឡានដឹកប្រេងសាំង ម៉ាស៊ូត ចែកចាយលក់តាមភូមិ ឃុំ នៅមូលដ្ឋានស្រុកគិរីវង់ ត្រូវបានឆ្លងចរន្តភ្លើង បង្កឲ្យឆាបឆេះសន្ធោសន្ធៅ ស្របពេលកំពុងធ្វើដំណើលើផ្លូវ ។
បើយោងតាមរបាយការណ៍របស់ លោកវរេសនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៦:៣៥ នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីឆាប់ឆេះរថយន្តដឹកប្រេងសាំង ម៉ាស៊ូត ត្រង់ចំណុច ភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ អ្នកបើកបរឈ្មោៈ ជិន ជឿន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រថយន្តម៉ាក ហ៊ីយ៉ាន់ដៃ ពណ៌ស ស្លាកលេខ ភ្នំពេញ ២A-៤៨១០ មានផ្ទុកនៅប្រេងម៉ាស៊ូត ចំនួន ៥០ ប៊ីដុង នឹងប្រេងសាំងចំនួន ០២ ប៊ីដុងនៅលើរថយន្ត ។
0 Comments