ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកសុីមួយកន្លែង យីហោ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង២នាក់ប្ដីប្រពន្ធ ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង៨៖៣០នាទីយប់ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
0 Comments