BongSkov

BongSkov

ធ្លាក់កំណាត់​ដែក​ពី​ អគារ​ Flatiron កំពុងសាង​ ត្រូវ​ម៉ូតូ​រង​ការ​ខូចខាត​









ភ្នំពេញ
 ពិតជាមហាសំណាងមែន!  បុរសម្នាក់បេីកម៉ូតូ​ តាមបណ្ដោយផ្លូវ​R8  ឆ្លងកាត់អគារ​ កំពុងសាងសង់​ ឈ្មោះ​ Flatiron  ស្រាប់តែមានកំណាត់ដែកមួយកំណាត់ខ្លីបានធ្លាក់ពីលើអគារដល់ខ្ពស់នោះ​ មកត្រូវចំក្បាលម៉ូតូគាត់ពេញទំហឹងបណ្តាលអោយបែករងការខូចខាត​  ហេីយមេការជនជាតិចិននៅទីនោះបែរជាគេចវេសមិនទទួលខុសត្រូវ​ ទេីបជនរងគ្រោះ​​ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយជួយដោះស្រាយ​​ បង្កជាការភ្ញាក់ផ្អើលពេញដងផ្លូវ​R8  


ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង០៩និង៥៩នាទីព្រឹក​ ថ្ងៃទី ខែសីហា​ ឆ្នាំ២០២០​ តាមបណ្ដោយផ្លូវ​R8  នៅក្នុងបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​  


យោងតាមប្រភពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា​ មុនកេីតហេតុគឺរូបគាត់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក​  ហុងដាឌ្រីមសង់ស៊េរីឆ្នាំ​2005​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1Q-3831 ធ្វើដំណើតែម្នាក់ឯង​ តាមបណ្ដោយផ្លូវ​R8  បឹងកក់​ ក្នុងល្បឿនយឺតល្មម​ ហើយរូបគាត់ពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ​  ទិសដៅពីលិចទៅកេីត​ ខណៈពេលធ្វើដំណើរមកដល់អគារកេីតហេតុខាងលើ​ ស្រាប់តែមានកំណាត់ដែកថ្នាំងអំពៅមួយកំណាត់ខ្លីប្រវែងប្រហែល​ 4តឹក​ បានធ្លាក់ពីលើអគារដល់ខ្ពស់ចុះមកក្រោម​ ត្រូវចំក្បាលម៉ូតូគាត់ពេញទំហឹង​  បណ្តាលអោយរងការខូចខាត​ បែកក្បាលម៉ូតូ​ និង​ កុងទ័រម៉ូតូរងការខូចខាត​ ធ្វើអោយគាត់ភ័យព្រលឹងចុងសក់​​   បុរសរងគ្រោះខាងលេីបានបន្តទៀថា​ នេះសំណាងហើយដែលដែកនោះធ្លាក់មកចំក្បាលម៉ូតូគាត់​  បេីចំត្រូវគាត់វិញ​  ប្រហែលជារបួសធ្ងន់ហេីយ​ ព្រោះដែកនោះ​  មានចុងស្រួចសល់ពីស្នាមកាត់  


បន្ទាប់ពីកេីតហេតុជនរងគ្រោះ​ បានស្រែករកអ្នកមេីលការខុសត្រូវ​    អោយចេញមុខដោះស្រាយ​ ចំពោះការធ្វេសប្រហែសរបស់ការដ្ឋាន​  ក៏ដូចជាក្រុមជាងសាងសង់​ តែបែរជាក្រុមអ្នកមេីលការខុសត្រូវនៅទីនោះ​ ជាជនជាតិចិន​ បានចេញមករេីសកំណាត់ដែក​ ដែលធ្លាក់ហេីយយកទៅលាក់ទុកនៅខាងក្នុងបាត់​  ហេីយនាំគ្នាគេចវេសមិនទទួលត្រូវ​ ចំពោះគាត់ធ្វើដូចមិនមានរឿងអី​  ទេីបរូបគាត់រាយការណ៍ប្តឹងសមត្ថកិច្ចអោយជួយរកដំណោះស្រាយជូនគាត់ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ បានចុះទៅដល់កន្លែងកើតហេតុ​ ក៏បានហៅភាគីខាង ការដ្ធានចេញមុខមកដោះស្រាយគ្នាជាមួយជនរងគ្រោះ ហើយជនរងគ្រោះបានទារសំណង100ដុល្លារដើម្បី ជួសជុលម៉ូតូគាត់វិញ តែខាងមេការ ជាជនជាតិវិនសងគាត់តែ70ដុល្លារ ដោយមិនចង់វែងឆ្ងាយ គាត់ក៏ព្រមទទួលយកបញ្ចប់ នៅកន្លែងកើតហេតុតែម្តង 


បន្ថែមពីលើនោះទៀត​  ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ខាងលើបាន​ ប្រាប់អោយដឹងទៀតថា​ អគារ​flatiron  កំពុងសាងសង់ខាងលើនោះ​ គឺឧស្សាហ៍មានកំណាត់ដែកខ្លីៗធ្លាក់មកញឹកញ៉ាប់ណាស់​  ពួកគាត់បានផ្តាំផ្ញើ​ តាមរយៈពត៌មានគ្រប់ស្ថាប័ន​ អោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះសុំបង្កេីនការប្រុងប្រយ័ត្ន​ ព្រោះនេះមិនមែនជាលេីកទីមួយនោះទេ​ 

Post a Comment

0 Comments