BongSkov

BongSkov

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ ពីបទស្នាក់នៅខុសច្បាប់(ស្នាក់នៅហួសរយៈពេលកំណត់៧០ថ្ងៃ)

ខេត្តសៀមរាប ៖ នាវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះទៅចំនុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។

ជនបរទេសរូបនេះឈ្មោះ MALIN JESPER WILLIAM ភេទប្រុស កើតថ្ងៃទី២៤-០៨-១៩៨០ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៣៤៤៤៦៧ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ។ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦-១០-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីស្វែងរកការងារធ្វើ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២៦-០៥-២០២០ រហូតដល់សព្វថ្ងៃ។

មូលហេតុ៖មិនបាមបន្តសុពលភាពទិដ្ឋាការដោយសារពុំមានថវិការបង់អាករ ហើយក៏ពុំមានថវិការសម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំដែរ(នៅជំពាក់លុយផ្ទះសំណាក់ចំនួន៤០០$)។

បច្ចុប្បន្ន សមត្ថកិច្ចបានចាប់បញ្ជូនជនបរទេសទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕




Post a Comment

0 Comments