BongSkov

BongSkov

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យមេប៉ូលិសបើកការ ស្រាវជ្រាវករណីលោកផ្កាយ២ អ៊ុក កុសល

ភ្នំពេញ៖ សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ពេលនេះ សម្ដេចមិនទាន់សម្រេចបែបណាឡើយ ចំពោះករណីលោកផ្កាយ២ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលរងបណ្ដឹងបៀតបៀនផ្លូវភេទ ពីក្រុមនគរបាលជានារីដោយរង់ចាំ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ចាន់ អ៊ានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បញ្ចប់ការស៊ើបអង្កេត និងស្រាវជ្រាវជាមុនសិន។


ការលើកឡើងរបស់ សម្ដេចក្រឡាហោម  ខេង បែបនេះបានធ្វើឡើងបន្ទាប់ពី ក្រុមនគរបាលជានារី កាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២០ បាននាំផ្ដិតមេដៃសុំអន្តរាគមន៍ ជួយរកយុត្តិធម៌ដោយពួកនាងអះអាងថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ មិនចេះអៀនខ្មាសបៀតបៀនផ្លូវភេទ មកលើកូនចៅក្រោមឱវាទជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ ឲ្យពួកនាងទាំងអស់គ្នាបំពេញ សេចក្ដីត្រូវការនៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដីឬអ្នកនៅលីវនោះទេ។


ក្រោយបញ្ចប់ ពិធីប្រកាសចូលកាន់មុខតំណែងសមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយ សមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ សម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំបានទទួលព័ត៌មាននេះហើយ ក៏បានបញ្ជូនទៅឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ អ៊ានក៏ដូចជា អភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យករណីនេះ  ប៉ុន្ដែព័ត៌មានជាបឋម ទាក់ទងបញ្ហានេះ គឺមិនមែនថ្មីទេ រឿងយូរហើយមកដល់ពេលនេះខ្ញុំ មិនទាន់សម្រេចដោះស្រាយយ៉ាងម៉េច នៅឡើយដោយរង់ចាំ ក្រុមការងារដើម្បីត្រួតពិនិត្យ»


ក្នុងឱកាសនោះសម្ដេចក្រឡាហោម  ខេង ក៏បានអះអាងថា នឹងធ្វើតាមច្បាប់ប្រសិន បើមានមន្រ្តីណាប្រព្រឹត្តខុស។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានយ៉ាងខ្លាំងៗ ដល់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងព្រមាន មន្ដ្រីក្រោម ឱវាទមួយចំនួនផងដែរករណី ខ្វះការយក ចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ 

Post a Comment

0 Comments